ព័ត៌មានជាតិ

ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវចោរឆក់កាបូប ខណៈកំពុងជិះកង់

ភ្នំពេញ: កាលលវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ ត្រូវចោរឆក់កាបូបយកទៅបាត់ នៅចំណុចស្តុបបូកគោ តាមផ្លះវព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន។

ប្រភពពីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះតាមផ្លូវព្រះមុនីវង្សស្របទិសគ្នា ក្នុងទិសដៅពីត្បូងមកជើង បានឆក់យកកាបូបគាត់ ទុកនៅកន្ត្រកកង់ខាងមុខ បានសម្រេច ហើយជិះគេចខ្លួនបាត់។ ដោយនៅពេលនោះ គាត់បានយំដោយសារតែមានការភិតភ័យ មិនធ្លាប់ជួបរឿងបែបសោះ។

សម្ភារ:ក្នុងកាបូបរបស់គាត់មានតែលុយតិចតួច និងទូរស័ព្ទដៃប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចសួរនាំដឹករឿងហេតុ ក៏ទាក់ទងទៅខាងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ មកយកស្រ្តីជនបរទេស ទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់