-

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបង្គោលភ្លើង បណ្តាលឲ្យទុស្សេឆេះប្រអប់កុងទ័រ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង០១និង២២នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តធុនធំបុកបង្គោលភ្លើង បណ្តាលឲ្យទុស្សេឆេះប្រអប់កុងទ័រ និងក្រឡាប់រថយន្តផ្ងារជើងក្នុងប្រឡាយទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៨-៨៩ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង បើកតាមដងផ្លូវជាតិលេខ៥ មិនដឹងជាហេតុដូចម្តេច ស្រាប់តែរថយន្តបង្កនោះទៅបុកបង្គោលភ្លើង ចំនួនមួយដើម បណ្ដាលឲ្យទុស្សេឆេះប្រអប់កុងទ័រភ្លើងចំនួន០៣ប្រអប់ ។ ករណីនេះ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់