ព័ត៌មានជាតិ

អ្នករត់ម៉ូតូកង់៣ នៅភ្នំពេញម្នាក់ទៀតហើយឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ភ្នំពេញ: បុរសម្នាក់មានមុខរបរជាអ្នករត់ម៉ូតូកង៣ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១០០លានរៀល ។

បុរសដែលមានសំណាងខាងលើនេះ មានឈ្មោះ សុខ ថាន់ អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋាន ស្ថិតនៅទីតាំងខាងលើនេះ លោក សុខ ថាន់ បានប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីហត់នឿយ និងអស់កម្លាំងពីការប្រមុខរបរជាអ្នករត់ម៉ូតូកង់៣ លោកតែងតែទិញភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលដឹកអតិថិជនរួច លោកបានមកឈប់សម្រាក នៅកន្លែងប្អូនស្រីដែលជាអ្នកលក់ភេសជ្ជ: និងគ្រឿងទេសលក្ខណ:គ្រួសារនៅមុខហាងខារ៉ាខេ ហើយក៏ទិញភេសជ្ជ: ខារ៉ាបាវ ពីប្អូនស្រីចំនួនមួយកំប៉ុង ដើម្បីទទួលទាន។

លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ហៅប្អូនស្រីដែលជាអ្នកលក់ និងមនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោកបានបន្តទៀតថា ៖ ទឹកប្រាក់១០០លានរៀលនេះគឺពិតជាមានតម្លៃ និងមានសារសំខាន់ ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់ ព្រោះបច្ចុប្បន្ននេះ គ្មានចំណូលអ្វីក្រៅពីប្រកបមុខរបរជាអ្នករត់ម៉ូតូកង់៣តែប៉ុណ្ណោះ ។ បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់បំណុលគេ ហើយទុកមួយចំនួនទៀ សម្រាប់បង្កើតអាជីវកម្មលក្ខណ:គ្រួសារ ដើម្បីដោះស្រាយបញ្ហាជីវភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

មតិយោបល់