ក្រចេះ: ក្រុមក្មេងទំនើង១ក្រុមមានគ្នា៧នាក់ ដែលបង្កភាពអនាធិបតេយ្យនៅទីប្រជុំជនក្រុងក្រចេះ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌដែលចុះល្បាត ធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ ខណៈពេលពួកគេកំពុងប្រមូលផ្តុំគ្នានៅមាត់ទន្លេមុខសាលាខេត្តក្រចេះ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានទីប្រជុំជនក្រុងក្រចេះ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលលោក គុណ សោភ័ណ្ឌ បានឲ្យដឹងថា ក្រោយការឃាត់ខ្លួននគរបាលបានធ្វើតេស ទឹកនោមរបស់ពួកគេទាំង៧នាក់ ក្នុងមាន១នាក់រកឃើញមានផ្ទុកសារធាតុញៀន និងត្រូវបានចាត់បញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន ខណៈ៦នាក់ទៀត ត្រូវបាននគរបាលធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តរៀងៗខ្លួន៕
មតិយោបល់