ព័ត៌មានជាតិ

រថយន្ត Ford ពន្លះម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់ក្មេងស្រីសិស្សសាលាម្នាក់ និងរបួស ៣នាក់

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ស្រី) របួសធ្ងន់០៣នាក់(ស្រី០១នាក់) នៅវេលាម៉ោង១២ និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុចគល់ស្ពាន ភូមិត្រពាំងត្រុំ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម៉ូតូម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1I.9283(បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង) ដោយឈ្មោះ យ៉ាន់.ចាន់ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ របួសធ្ងន់ ពាក់មួកសុវត្ថិភាព។

អ្នករួមដំណើរជាមួយចំនួន០៣នាក់៖
១-ឈ្មោះ អុង ថៃ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព
២-ឈ្មោះ ផាប់ ថុង ភេទប្រុស អាយុ៦១ឆ្នាំ ភេទស្រី មុខរបរកសិករ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព
៣-ឈ្មោះ ថៃ ស្រី ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស កូនអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។ អ្នកទាំងបី រស់នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ។

ចំណែករថយន្តម៉ាក Ford ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ2AI.1309 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករថយន្តគេចចេញពីកន្លែងកើតហេតុ យកមកចតចោលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ)។

មូលហេតុបឋម៖ បង្កដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវ មិនប្រយ័ត្ន និងផ្ទុកមនុស្សលើសចំនួនកំណត់៕

មតិយោបល់