ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រជាជនប្រេស៊ីលបានចេញធ្វើបាតុកម្មជាញឹកញាប់ដើម្បីទាមទារឲ្យមានការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតីបុលសូណារ៉ូ ដោយសារតែគ្រប់គ្រងជំងឺកូវីដមិនបានល្អ និងជាប់រឿងអាស្រូវពុករលួយក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ប៉ុន្តែ ក្នុងបាតុកម្មកាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនប្រេស៊ីលក៏បានប្រឆាំងផងដែរទៅនឹងការឡើងថ្លៃម្ហូបអាហារនិងប្រេងឥន្ធនៈ ក៏ដូចជាបញ្ហាគ្មានការងារធ្វើរបស់ប្រជាជនដែលកាន់តែរីកធំឡើង។ ហ្វូងមនុស្សជាច្រើនបានទៅជួបជុំប្រមូលផ្តុំគ្នានៅទីក្រុងសៅប៉ូឡូ ប្រាស៊ីលីយ៉ា និងទីក្រុងជាច្រើនទៀតដើម្បីចូលរួមយុទ្ធនាការថ្នាក់ជាតិជំរុញឲ្យមានដំណើរការទម្លាក់លោកបុលសូណារ៉ូ ពីតំណែងមេដឹកនាំប្រទេស។ យុទ្ធនាការនេះគាំទ្រដោយបក្សនយោបាយឆ្វេងនិយមនិងក្រុមអង្គការសមាគមពលកម្ម។ ក្នុងចំណោមបញ្ហាជាច្រើន លោកប្រធានាធិបតីបុលសូណារ៉ូ បានទទួលរងការរិះគន់ខ្លាំងជាងគេ ចំពោះការគ្រប់គ្រងជំងឺកូវីដមិនបានល្អ រហូតបណ្តាលអ្នកស្លាប់ដោយសារកូវីដនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះមានចំនួនដល់ជិត ៦០ ម៉ឺននាក់។…
មតិយោបល់