ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក បើកបុកម៉ូតូរួចព្យាយាបើករត់គេចចុងក្រោយ…

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចក្រុមហ៊ុនក្រឡុកបេតុងវឍ្ឍន: ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2549 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់ ។
ជនរងគ្រោះឈ្មោះ ឌៀង ឡាយ ភេទប្រុស អាយុ ៣០ឆ្នាំ បើកបរម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CJ-8999 មុខរបរកម្មករ រស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តក្រឡុកបេតុងធ្វើដំណើរចេញពីក្រុមហ៊ុន បើកឆ្លងកាតផ្លូវថៃហ្គ័រ រួចបត់ឆ្វេងក៏បុកម៉ូតូបណ្ដាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតាខ្មៅ។

មូលហេតុ៖ ដោយសាររថយន្តបើកបត់ឆ្លងផ្លូវមិន គោរពសិទ្ធអ្នកដែលធ្វើដំណើរផ្លូវត្រង់។

ក្រោយកើតហេតុរថយន្តព្យាយាមបើករត់គេច ធ្វើឲ្យសមត្ថកិច្ចក្រុងតាខ្មៅដេញតាមចាប់ រហូតដល់ទឹកដីខណ្ឌដង្កោ ចំណែកតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់