ព័ត៌មានជាតិ

អ្នកម៉ៅការសំណង់ម្នាក់ ចេញសែកធានាគារស្ថាបនាស្អុយ ឲ្យ បុគ្គលិកក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីចេញសែកគ្មានទឹកប្រាក់ នៅចំណុច ផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមាន ឈ្មោះ សួង ស៊ីន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហ៊ន ឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់មាន លុយដុល្លាចំនួន១៨.២៤០ដុល្លា ។

តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១ និង០០នាទី ជនសង្ស័យខាងលើ បានមកទំនាក់ទំនងនៅក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដើម្បីយកបេតុងលាយស្រេចទៅលក់បន្ត តែមិនទាន់ទូរទាត់សាចប្រាក់ឲ្យក្រុមហ៊ុន សរុបជាទឹកប្រាក់ចំនួន១៨.២៤០ដុល្លារ បន្ទាប់មកជនសង្ស័យបានចេញសែកធានាគារស្ថាបនា ឲ្យទៅក្រុមហ៊ុន លុះដល់ថ្ងៃកំណត់ ភាគីក្រុមហ៊ុន បានយកសែកទៅបើកប្រាក់នៅធានាគារស្ថាបនា តែត្រូវបុគ្គលិកធានាគារប្រាប់មកជនរងគ្រោះវិញថា សែកនេះពុំមានសាច់ប្រាក់នៅក្នុងកុងធានាគារទេ ។

លុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកជនរងគ្រោះ បានធ្វើការទំនាក់ទំនង់ទៅជនសង្ស័យ ឲ្យមកដោះស្រាយលុយជំពាក់ក្រុមហ៊ុន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង០០ ជនរងគ្រោះឃាត់ខ្លួន ជនសង្ស័យប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់