ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ ឬមេតាណុលជាង៧០០០លីត្រ ត្រូវបានមន្រ្តីជំនាញចុះបង្ក្រាប

ភ្នំពេញៈ យោងតាមផេក​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការ ដោយអាជ្ញាធរដែនដី ខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋាន ស្ថិតនៅសង្កាត់ចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាម ៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល
– ផលិតផលចំនួន ១០៤កាន ស្មើនឹង ៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល
ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញបានដកយកគំរូផលិតផលទាំងនោះ មកវិភាគបន្ថែមនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម ។

វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយហ៊ុមព័ន្ធ ឃ្លុំបេ និងបិទសៀលជាបណ្តោះអាសន្ន នៅនឹងកន្លែង រង់ចាំអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់