ព័ត៌មានជាតិ

ភ្លៀងធ្លាក់ លាយទ្បំខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ និងខ្យល់ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការខូចខាតបឋម ដោយសារខ្យល់កន្ត្រាក់ បើងតំបូលផ្ទះប្រជាពលរដ្ឋ រួមមាន៖
-ក្រោលគោចំនួន ០១ខ្នង
-បង្គោលភ្លើងចំនួន ០៦ដើម
-ផ្ទះប្រជាពលរដ្ឋ ឃុំអូរសំព័រចំនួន ១២ខ្នង
-ផ្ទះប្រជាពលរដ្ឋ ឃុំអូរស្រឡៅចំនួន ០៤ខ្នង
-ផ្ទះប្រជាពលរដ្ឋ ឃុំទួលពង្រចំនួន ០២ខ្នង
សរុបចំនួន ១៩ខ្នង៕

មតិយោបល់