ព័ត៌មានជាតិ

ពុំមានករណីបើករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះឡើយ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំ ដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរណ៍នគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងសម្រួលចរាចរណ៍ជូនគណ:ប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ បានឃើញរថយន្តម៉ាក ព្រុសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនរ៉េចង្កូតពេញផ្លូវ ទើបក្រុមអន្តរាគមន៍ចរាចរណ៍ចល័ត តាមឃាត់រថយន្តនោះ ដើម្បីធ្វើការឃាត់ខ្លួន អ្នកបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ៕ បន្ទាប់ពីការត្រួតពិនិត្យរួច បានបង្ហាញឲ្យឃើញថា បុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន

សូមបញ្ជាក់៖ ករណីខាងលើស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យអ្នកសារព័ត៌មានមួយចំនួន ស្វែងរកព័ត៌មានឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះ ជាសាធារណៈព្រោះវាអាចធ្វើឲ្យមហាជនមានការយល់ច្រឡំបាន៕

មតិយោបល់