ពោធិ៍សាត់ៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងជាង ១២ថ្ងៃ មានករណីកាប់រានដីព្រៃដោយប្រើម៉ាស៊ីនអាររំលំដើមឈើ ត្រង់ចំណុចស្ពាន ស (តាមី) ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យធ្លាក់មែកឈើចំក្បាលស្លាប់។
ជនរងគ្រោះឈ្មោះ ជា សុខ ហៅញ៉ាញ់ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ ត្រូវមែកឈើធ្លាក់ចំផ្នែកខាងស្តាំស្លាប់នៅនឹងកន្លែង ខណៈពេលដែលកូនប្រុសទាំងពីរ សំរាកហើយចុះទៅដងទឹកយកមកផឹក។
ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជូនក្រមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់