ព័ត៌មានជាតិ

ចោរដៃឆៅប្រទះប៉ូលិសដៃឆ្នើមឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ នៅខេត្តកណ្ដាល

កណ្ដាល: សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បង្ក្រាបបានក្រុមចោរមួយក្រុមទៀតហើយ ជាមុខសញ្ញាវាយប្លន់យកម៉ូតូ យ៉ាងសកម្មក្នុងទាំងស្រុកអង្គស្នួល និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤០នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្ភស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះរកមិនឃើញ។
ជនសង្ស័យ៩នាក់ប្រុស ឃាត់ខ្លួន០៥នាក់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
១-ឈ្មោះ យ៉ុង រ័ត្ន ហៅរី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២-ឈ្មោះជា សុផានី ហៅផាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះ មុំ ប៊ុនឈីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិទួលពង្ររ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៤-ឈ្មោះ គ្រាក់ រ៉ាន់ ហៅប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៥-ឈ្មោះ សេង គឹមសៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៦-ឈ្មោះ ឡុក ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។
៧-ឈ្មោះ និត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។
-មុខសញ្ញា ០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ជាមិត្តភ័ក្រអានិត។

វត្ថុតាងដកហូត៖
១-ម៉ូតូម៉ាកសង់ ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1N-1728 លេខតួនិងលេខម៉ាស៊ីន 5254533។
២-ម៉ូតូម៉ាកសង់ប៊ិក ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2380 លេខតួនិងលេខម៉ាស៊ីន 8004109។
៣-ម៉ូតូម៉ាកសង់ប៊ិក ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1F-0106 លេខតួ និងលេខម៉ាស៊ីន8017905 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព )
-បំណែកក្បាំងម៉ូតូ និងស្តុប ១ចំនួនជារបស់ជនរងគ្រោះ។
-ទូរស័ព្ទចំនួន ៣គ្រឿង ម៉ាកអិនចុចពិល ២គ្រឿង និងម៉ាក LGV20 ប្រើថាច់ខូចរូបរាង១គ្រឿង។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យមួយក្រុមជិះម៉ូតូ ៣គ្រឿង មកពីរង្វង់មូលចោមចៅ៣ តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ បានឃើញជនរងគ្រោះពីរនាក់ភេទប្រុសកំពុងជិះម៉ូតូ ទើបជនសង្ស័យធ្វើសកម្មភាពស្ទាក់វាយ និងខ្សែក្រវាត់បណ្តាលឲ្យដួលម៉ូតូ ពេលនោះជនរងគ្រោះបានដកកូនសោរត់ ។ ជនសង្ស័យយកម៉ូតូជនរងគ្រោះមិនបានខឹងយកដុំថ្មមកគុបលើម៉ូតូបណ្តាលឲ្យបែកផ្នែកខាងមុខ ទើបជិះរត់គេចខ្លួនហើយមានសាក្សីឈ្មោះ ស្រី បានតេរាយការណ៍ទៅប៉ុស្តិ៍ពើក ទើបកម្លាំងល្បាតពួនស្ទាក់ឃាត់ខ្លួនបាននៅចំណុចឃុំបែចាន។

ក្រោយឃាត់ខ្លួន និងចម្លើយសារភាពរបស់ឈ្មោះ យ៉ុង រ័ត្ន ហៅរី បានសារភាពថា ខ្លួនធ្លាប់ធ្វើសក្មភាពចំនួន ៣លើក ទី១នៅម្តុំផ្សារឯករាជ សង្កាត់ចោមចៅ យកបានម៉ូតូ ១គ្រឿង ម៉ាកសង់២០១៧ យកទៅបញ្ចាំនៅ ឃ្លាំងរំសេវ បានលុយ៦០០$ លើកទី២ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣ភ្លឺ វាយយកម៉ូតូ០១ គ្រឿង ម៉ាកសង់២០១៨ នៅជិតបែកចាន ហើយយកទៅឲ្យឈ្មោះ រតនា បញ្ចាំឲ្យបានលុយ៦០០$។ លើកទី៣ ខ្លួនជាអ្នកយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះ ៣ខ្សែក្រវ៉ាត់ បណ្តាលឲ្យដួលត្រូវជនរងគ្រោះ ដកកូនសោរត់ យកមិនបានសម្រេច ទើបឈ្មោះ និត និងឈ្មោះ ឡុក យកដុំថ្មគុបលើម៉ូតូហើយជិះរត់គេច តែត្រូវសមត្ថកិច្ចឃាត់បាន។

សូមបញ្ជាក់៖ ជនរងគ្រោះក្រោយពីឃើញជនសង្ស័យជិះគេចខ្លួនបាត់អស់ ក៏មកយកម៉ូតូជិះគេចទៅបាត់ដែរ ចំពោះជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

មតិយោបល់