ព័ត៌មានជាតិ

បេក្ខភាព​តំណែង​ប្រធានាធិបតី​ប្រេ​ស៊ីល​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​ធ្លាក់​យន្តហោះ​យប់មិញ​

Reuters៖ លោក Eduardo Campos បេក្ខភាព​តំណែង​ប្រធានាធិបតី​ប្រេ​ស៊ីល បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាល​ពី​យប់មិញ នៅក្នុង​ទីក្រុង Sao Paulo ប្រទេសប្រេ​ស៊ីល​។​

​យន្តហោះ​ឯកជន​ដឹក​លោក Campos និង​មន្ត្រី​មួយចំនួន​ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​ធ្លាក់ចំ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​បណ្ដាលឲ្យ​ខូចខាត​ផ្ទះ ៣​ខ្នង ចម្ងាយ​ប្រហែលជា ៧០​គីឡូម៉ែត្រ​ពី​ទីក្រុង Sao Paulo ហើយ​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ​ត្រូវបាន​គេ​បញ្ជា​ក់មក​ថា ដោយសារ​តែ​បញ្ហា​អាកាសធាតុ​។​

​លោក Eduardo Campos បាន​វ័យ ៤៩​ឆ្នាំ ហើយ​រូបលោក​ត្រូវបាន​គេ​ជឿជាក់ថា អាចនឹងទទួល​បាន​សំឡេងគាំទ្រ​ច្រើន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ប្រេ​ស៊ីល​នៅ​ខាង​តុលា​ខាង​មុខ​៕​

Campos-01

មតិយោបល់