ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីលួចម៉ូតូ

ភ្នំពេញ: នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩យប់។

ជនសង្ស័យឈ្មោះ ថា ហ៊ីមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១៦ អឺ៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គុបជេម៉ូតូ ស្នាក់នៅផ្ទះលេខ១៦អឺ៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (គេចខ្លួន)។

វត្ថុតាងចាប់យក
១.ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-9792 លេខតួ+លេខម៉ាស៊ីន9070567 (ជារបស់ជនរងគ្រោះ) ប្រគល់ឲ្យជនរងគ្រោះ យកទៅប្រើប្រាស់។
២.ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-8779 លេខតួ+លេខម៉ាស៊ីន9309140(ជារបស់ជនសង្ស័យ)។
៣.ម៉ូតូម៉ាក HONDA ICON ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4219 លេខតួ+លេខម៉ាស៊ីន8015896 (ជារបស់ជនសង្ស័យ)។
៤.ស្លាកលេខមួយសន្លឹកភ្នំពេញ 1FH-7459 (ជារបស់ជនសង្ស័យ)។

ជនរងគ្រោះឈ្មោះ ឃុត បឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាពេទ្យព្រះកេតុមាលា ស្នាក់នៅផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុនៅពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទីយប់ ជនរងគ្រោះឈ្មោះ ឃុត បឿន ភេទប្រុស អាយុ៥៧ឆ្នាំ បានចតម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-9792 លេខតួ+លេខម៉ាស៊ីន9070567 នៅមុខផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានចាក់សោរក រួចក៏ដើរចូលទៅក្នុងផ្ទះបានមួយសន្ទុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ដោយសារម៉ូតូភ្ជាប់ប្រព័ន្ធ GPS ជនរងគ្រោះ បានមករាយការណ៍ប្រាប់សមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ច បានសហការជាមួយជនរងគ្រោះស្រាវជ្រាវរកតាមប្រព័ន្ធ GPS រហូតផ្លូវឌឿងហែម សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃើញជនសង្ស័យឈ្មោះ ថា ហ៊ីមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងអូសម៉ូតូរបស់ជនរងគ្រោះ ក៏ធ្វើការអន្តរាមគន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
ចំពោះជនសង្ស័យឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ៥៦ឆ្នាំ បានរត់គេចខ្លួនបាត់។ ចំណែកម៉ូតូម៉ាកខាងលើ ប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត បន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់