ព័ត៌មានជាតិ

ប្រើសារធាតុញៀនហួសកម្រិត វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ បុរសម្នាក់ប្រើប្រាស់សារធាតុញៀនហួសកម្រិត រហូតដល់បាត់បង់ស្មារតី លែងដឹងខុសត្រូវ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ វាយទាំងឪពុក ចំណែកប្រពន្ធលែងហ៊ាននៅជាមួយ ក៏រត់ចុះចោល អស់ជម្រើស ក្រុមគ្រួសារប្តឹងប៉ូលិស ឃាត់នាំយកទៅប៉ុស្តិ៍អនុវត្តតាមច្បាប់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបុរីប៊ុនហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

បុរសញៀនថ្នាំខាងលើឈ្មោះ យស ទិត្យវិច្ឆិកា ហៅខ្លឹង ហៅអឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមនុស្សញៀនថ្នាំ ប្រចាំភូមិ រស់នៅផ្ទះកើតហេតុ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា បុរសខាងលើ ប្រើគ្រឿងញៀនជាប្រចាំ ហាម ប្រដៅលែងស្តាប់ ប្រពន្ធទ្រាំលែងបានចុះចោល ។ ដោយនៅថ្ងៃកើតហេតុ គាត់បានប្រើប្រាស់សារធាតុញៀនលើសកម្រិត រហូតបាត់អស់ស្មារតី លែងដឹងខុសត្រូវ វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ រករឿងបង្កហិង្សា ក្នុងគ្រួសារ ហើយថែមគំរាមវាយឪពុកទើប ទើបនៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ខាងគ្រួសារសម្រេចចិត្ត ប្តឹងប៉ូលិសចាប់ខ្លួន ។

បុរសខាងលើត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍ តាមបណ្តឹងរបស់ក្រុមគ្រួសារ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕

មតិយោបល់