ព័ត៌មានជាតិ

រថយន្តដឹកដី ស្លាកលេខ ខេមរភូមិន្ទ3-3953 ពន្លះម៉ូតូ១គ្រឿង នៅក្បែរសណ្ឋាគារសុខា ស្លាប់ និងរបួសមនុស្ស ២នាក់

ព្រះសីហនុ: (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីមួយគ្រឿង ស្លាកលេខ ខេមរភូមិន្ទ3-3953 បុកប៉ះជាមួយម៉ូតូមួយគ្រឿង ស្លាកលេខ កោះកុង1B -9157 បណ្តាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ កើតទ្បើងនៅតាមផ្លូវជិតសណ្ឋាគារសុខា វេលាម៉ោងប្រហែល ៩យប់ថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៩ ។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន៕

មតិយោបល់