ព័ត៌មានជាតិ

ករណីឃាតកម្មដ៏ព្រៃផ្សៃ! ភ្លើងប្រចណ្ឌ័ ប្តីចាក់សាំងដុតប្រពន្ធ រួចអារ.កសម្លាប់ខ្លួនតាមក្រោយ….

តាកែវ: នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ ត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានករណីឃាតកម្ម ប្ដីយកសាំងចាក់ដុត សម្លាប់ប្រពន្ធ រួចយកកាំបិតអារ.កសម្លាប់ខ្លួនឯងតាមក្រោយ។

មូលហេតុ៖ ប្រចណ្ឌ័ប្រពន្ធ។

ដំណើររឿង៖ នៅពេលព្រលប់ជនដៃដល់ (ជាប្ដី) បានរៀបចំសាំងរួចជាស្រេច ដោយនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃកើតហេតុ ជនដៃដល់បានយកសាំងមួយធុងជះទៅប្រពន្ធ និងមួយកានទៀត បើកគម្របចោល បន្ទាប់មកប្តីក៏យកដែកកេះ កេះដុតតែម្តង។

ភ្លាមៗនោះជនដៃដល់ បានយកកាំបិតមកអារ.កសម្លាប់ខ្លួនឯង តាមក្រោយនៅក្នុងភ្លើងកំពុងឆេះជាមួយជនរងគ្រោះ (ជាប្រពន្ធ) តែសំណាងអ្នកជិតខាង បានឃើញភ្លើងឆេះ នៅក្នុងផ្ទះ ក៏នាំគ្នារត់ទៅជួយ ប៉ុន្តែ ទ្វារផ្ទះគឺត្រូវបានចាក់កន្លឹះ ដោយអ្នកជិតឃើញភ្លើងឆេះ លាយឡំជាសំទ្បេងស្រែក ក៏សម្រេចបុកទ្វារទម្លាយចូលតែម្តង ហើយឃើញភ្លើងកំពុងឆាបឆេះ ជនរងគ្រោះ ឡើងស្ទើរខ្លោចទៅហើយ ចំណែកប្តីធ្វើអត្តឃាតខ្លួនឯង តែមិនបានសម្រេច ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកប្តីបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។

ករណីនេះដែរ សមត្ថកិច្ច បញ្ជាក់ថា ជនដៃដល់ជាប្តីមានជំងឺប្រចាំកាយ ចង់វិកល់ចរិតម្តងៗ៕

មតិយោបល់