ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រីចំនួន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ…

ព្រះសីហនុៈ នៅរសៀលម៉ោង ១២និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក រស់ កី អធិការ នគរបាលស្រុកស្ទឹងហាវ ដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធបានធ្វើការបង្រ្កាប បទល្មើស គ្រឿងញៀន ១ករណី ស្ថិតក្នុងក្រុមទី ១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២នាក់៖

១/ឈ្មោះឆៃ សុវណ្ណារ៉ា ភេទប្រុសអាយុ២៩ឆ្នាំ មាន ទីលំនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
២/ឈ្មោះម៉េត សុភណ្ឌ័ ភេទស្រី អាយុ២៧ឆ្នាំ មាន ទីលំនៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

វត្ថុតាងមាន៖
-ម្សៅក្រោមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន ២កញ្ចប់ធំ ។
-កញ្ឆា ១កញ្ចប់តូច និងឧបករណ៍ សម្រាប់ប្រើប្រាស់ជក់ សារធាតុញៀនមួយចំនួន។

លោក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានបញ្ជាក់ថា៖ ជនទាំងពីរនាក់ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនផ្ទាល់តែម្តង៕

មតិយោបល់