ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលបុរសម្នាក់ឲ្យរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: នៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ភូមិតាមុង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-9309 បើកបរដោយឈ្មោះ ឃាង មាស ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងកី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរពីជើងទៅត្បូង គ្មានរបួស។

ម៉ូតូម៉ាក ស្កុបពី ពណ៌ស គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ជុំ វីរះ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរពីត្បូងទៅជើងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ។

មូលហេតុ៖ បណ្ដាលមកអ្នកបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់