កណ្តាលៈ យោងតាមផេករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១១និង០០នាទីនៅចំណុចផ្ទះ
ជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរលក់ឡេ។
ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
សម្ភារបាត់បង់៖
ទូរដែកតូច ទទេ (គ្មានលុយ) ០១
វត្ថុតាងចាប់យក៖ គ្មាន
តាមដំណើរឿងបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់ បានចាកចេញពីផ្ទះ ទៅលេងខេត្តកំពត ដោយបានបិទបារ៉ែតភ្លើង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញ បានបិទទ្វារតែភ្លេចចាក់សោររួចហើយ បានធ្វើដំណើរចេញពីផ្ទះទាំងអស់គ្នាទៅ។
លុះដល់ថ្ងៃទី២ ខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ទើបដឹងថា មានចោរឡើងចូលលួចទូរដែកតូច គ្មានដាក់លុយអស់១ ចំណែកឯទូរដែកអាធំ ត្រូវបានចោរលើកមកដាក់នៅសំយ៉ាបខាងមុខ ក្រៅពីនេះពុំមានបាត់បង់អ្វីទៀតឡើយ ទើបរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យកន្លែងកើតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់