ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងចម្ការអភិបាលរងខេត្តប៉ៃលិន

ប៉ៃលិនៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីភ្លើងឆេះ រោងចម្ការមួយកន្លែង។

ម្ចាស់រោងចម្ការឈ្មោះ ឃ្លោក ណួយ ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបររាជការ (អភិបាលរងខេត្តប៉ៃលិន) មានទីលំនៅភូមិឃុំសង្កាត់ខាងលើ ។

ករណីនេះ បណ្តាលឲ្យឆេះទំនៀឈើមួយចំនួន ក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ២០០,០០០រៀល។

មូលហេតុ៖ បណ្តាលមកពីរផ្ទុះសេខ្សែភ្លើង ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញអន្តរាគមន៍ ជួយបាញ់ពន្លត់ ទើបរលត់ជាស្ថាពរ៕

មតិយោបល់