ព័ត៌មានជាតិ

អូស​ជញ្ជូន​ឈើ​កាត់​ព្រៃ​ផ្ទុះ​មីន​របួស​ជើងឆ្វេង​ម្ខាង សង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​

​បាត់ដំបង​៖ បើទោះបីជា​មាន​ការអះអាង​ថា​ជនរងគ្រោះ​បាន​រងរបួស​ដោយសារ​ជាន់​គ្រាប់មីន​ខណ​:​ដែល​គេ​បាន​ជួយ​អូស​ជញ្ជូន​បន្ទះក្តារ​ដើម្បី​យក​ទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​ជួរ​មុខ​ជិត​ខ្សែ​បន្ទាត់​ព្រុំដែន​ក៏ដោយ​ក៏​មជ្ឈដ្ឋាន​មួយចំនួន​បាន​សន្និដ្ឋាន​ថា​គឺជា​ការប្រព្រឹត្តិ​បទល្មើស​ទាំងស្រុង​ព្រោះ​ការផ្ទុះ​គ្រាប់មីន​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​19-11-14 វេលា​ម៉ោង​ប្រមាណ​ជា 4 ទៀប​ភ្លឺ​ត្រង់​ចំនុច​បរ​ថ្មី ក្នុងភូមិ​ឆ​រកា​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស​លើ​ជើងឆ្វេង​ម្ខាង ។​បើ​តាម​សេចក្តី​រាយ​ការ​ពី​ប្រភព​មួយចំនួន​ដែល​បាន​ស្រង់​សំដី​របស់​លោក ស សាវឿន មេបញ្ជាការ​នគរបាល​វរ​:​ព្រុំដែន​គោក​លេខ 823 ប្រចាំ​ទិស​សំឡូត​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ឆន ស៊ូ​នូ ភេទ​ប្រុស អាយុ 31 ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​. ។​

​ថ្មីៗ​នេះ​វេ​:​ព្រុំដែន​បាន​កសាង​ប៉ុស្តិ៍​រដ្ឋបាល​ជួរមុខ​មួយកន្លែង​ទៀត​ដែល​ស្ថិតនៅ​តាម​ខ្សែ​បន្ទាត់​ព្រុំដែន​កម្ពុជា ថៃ​ហើយ​នៅពេល​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​ជញ្ជូន​ឈើ ក្តារ​សន្លឹក ដើម្បី​យក​ទៅ​កសាង​ដែរ​ជា​ចៃដន្យ​ស្រាប់តែ​មាន​ម្នាក់​បាន​អូស​ទៅ​ពៀលើ​គ្រាប់​មីន​ហើយ​ក៏​បាន​ផ្ទុះ​ឡើង​ដែល​បណ្តាល​អោយ​ជនរងគ្រោះ​រងរបួស​ត្រង់​ជើងឆ្វេង​ចាប់ពី​ស្មង​រហូតដល់​ក្បាលជង្គង់​. ។​
​តាម​ការអះអាង​ពី​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា គ្រាប់មីន​ដែល​ផ្ទុះ​នោះ​គឺជា​ប្រភេទ​មីន​ស្គរ ( មីន​កង្កែប ) ដែល​បន្សល់​ទុក​មក​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ​ដែល​មិន​ទាន់​មាន​អង្គភាព​Cmac ចុះ​ទៅ​រុករក​ដល់​ចំនុច​នោះ​ឡើយ​ដូច្នេះហើយ​បានជា​បង្ក​អោយ​មាន​ការ​ផ្ទុះ​ឡើង​បែប​នេះ​. ។​
​បើទោះបីជា​ការអះអាង​នេះ​វា​ជា​គុណសម្បត្តិ​របស់​ជនរងគ្រោះ​ក៏ដោយ​ក៏​មជ្ឈដ្ឋាន​ជាច្រើន​បាន​ធ្វើ​ការចោទប្រកាន់​ថា​វា​ជា​ការប្រព្រឹត្តិ​បទល្មើស​ទាំងស្រុង​សំរាប់​ជនរងគ្រោះ​ព្រោះ​វា​គ្មាន​នរណា​ម្នាក់​ឧស្សាហ៍​ដល់​ថ្នាក់​ងើប​តាំងពី​ម៉ោង 4 ទៀប​ភ្លឺ​ទៅ​ជួយ​អូស​ឈើ ហើយ​ក៏​វា​មិន​ដែល​មាន​កំលាំង​សមត្ថកិច្ច​ជួរមុខ​ណា​ទៅ​ងើប​កសាង​ប៉ុស្តិ៍​តាំងពី​ម៉ោង 4 ទៀប​ភ្លឺ​នោះដែរ ដូច្នេះ​មានតែ​ជន​នេះ​កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ​តែ​ប៉ុណ្ណោះ​ទើប​ទទួល​រង​នូវ​គ្រោះថ្នាក់​យ៉ាង​នេះ ពាក់ព័ន្ធ​ទៅនឹង​ករណី​នេះ​អ្នកព័ត៌មាន​យើង​បាន​ព្យាយាម​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក ស សាវឿន មេបញ្ជាការ​វរ​: 823 ដែរ​តែ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ​ទៅហើយ​. ៕​
Wood

មតិយោបល់