ព័ត៌មានជាតិ

បុរសជាអ្នកនេសាទម្នាក់នៅខេត្តកំពង់ចាម ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសម្នាក់ទៀតហើយ ដែលមានមុខរបរជាអ្នកនេសាទត្រី មានឈ្មោះ តឹក គឹមលី អាយុ ៥៤ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ លោក តឹក គឹមលី បានរៀបរាប់ប្រាប់ឲ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់លោកតែងទិញតែបៃតង អ៊ីឈីតាន់ ទទួលទានជាប្រចាំ ជាពិសេសក្រោយពេលសម្រាកពីការនេសាទត្រី។ លោកបានបន្តឲ្យដឹងទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចេញទៅនេសាទ លោកបានទៅទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដបពីអ្នកលក់ដែល ស្ថិតនៅខាងមុខផ្ទះ ដើម្បីទុកទទួលទាននៅពេលចេញទៅនេសាទដូចសព្វដង។ លុះពេលស្រេកទឹក នឹងអស់កម្លាំង លោកក៏យកតែបៃតងអ៊ីឈីតាន់មកទទួលទាន ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរឲ្យដឹង និងមកចោមរោមមើលទាំងអស់គ្នា ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ លោកបានបញ្ជាក់ ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០ លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់ផ្ទះ ហើយទុកមួយចំណែកទៀតសម្រាប់បង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

មតិយោបល់