ព័ត៌មានជាតិ

បុរសម្នាក់ តូចចិត្តខ្លួនឯងគ្មានចំការធ្វើដូចគេ ចងកសម្លាប់ខ្លួន!

រតនគិរី: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ដោយប្រើខ្សែ អង្រឹង ពណ៌ខៀវចងជាប់ជាមួយរនងផ្ទះ កម្ពស់២ម៉ែត្រ២តឹក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទីងហ្យៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពូន មុខរបរកសិករ សព្វថ្ងៃរស់នៅភូមិប៉ាអ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគីរី។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនបងប្អូនយកធ្វើបុណ្យតាមប្រពៃណី។ ចំណែកមូលហេតុ បណ្តាលមកពីផឹកស្រារាល់ៗថ្ងៃ ហើយតូចចិត្តខ្លួនឯងគ្មានចម្ការធ្វើដូចគេ៕

មតិយោបល់