ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបបានសាច់សត្វ ខូចគុណភាព ជិត២តោន

បន្ទាយមានជ័យ: ក្រុមអន្តរាគមន៍ការិយាល័យ ដែលដឹកនាំដោយលោក ហ៊ុយ ទូច បានចុះធ្វើអធិការកិច្ច ស្ទាក់ឃាត់ចាប់បានរថយន្ត១ គ្រឿង ម៉ាក Nissan ពណ៌សំបកឪឡឹក ចង្កូតស្តាំ ពាក់ស្លាកលេខ សៀមរាប 2A:4100 លួចនាំចូលផលិតផលបក្សី (មានសាច់មាន់,សាច់ទា) ចំនួន២០០ ថង់ ស្មើនឹង១.៨០០ (មួយពាន់ប្រាំបីរយ) គីឡូក្រាម ត្រង់ចំណុចផ្លូវបំបែកវិស្វកម្ម ស្ថិតក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២៣ និង៥ នាទីយប់ ឈានចូលថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ ។

នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ មន្ត្រីបសុពេទ្យ និងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និងក្រសួងដោយមានការចូលរួមពី ព្រះរាជអាជ្ញា ធ្វើការដុតកម្ទេចចោល៕

IMG_5045 IMG_5046 IMG_5047 IMG_5048 IMG_5054 IMG_5057

មតិយោបល់