ព័ត៌មានជាតិ

អះអាងថាខ្លួន ត្រូវព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ ឲ្យធ្វើជាប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ និងប្រើប្រាស់ស្លាកលេខរថយន្ត និងម៉ូតូក្លែងក្លាយ ចុងក្រោយជាប់ខ្នោះ

កំពតៈ កាលពីវេលាម៉ោង៨ និង៤០ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។

១.ឈ្មោះ ហ៊ិន យុត្ថាណា ភេទប្រុស អាយុ៥៥ឆ្នាំ ។
២.ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៥៥ឆ្នាំ។
៣.ឈ្មោះ ធង ធា ភេទប្រុសអាយុ៤៧ឆ្នាំ។
៤.ឈ្មោះ ពៅ ហង្សសេរី ភេទប្រុស អាយុ៥១ ទាំង៤នាក់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

មូលហេតុនៃការឃាត់ខ្លួន សំអាងទៅលើសារពត៌មាន និងតាមបណ្តាញសង្គម ហ្វេសបុក បានបញ្ជាក់ថា ឈ្មោះ ហ៊ិន យុត្ថាណា បានអះអាងថា ខ្លួនត្រូវបានព្រះមហាក្សត្រទ្រង់ត្រាសបង្គាប់ឲ្យធ្វើជាប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ និងប្រើប្រាស់ស្លាកលេខរថយន្ត និងស្លាកលេខម៉ូតូក្លែងក្លាយ។

វត្ថុតាងដកហូតរួមមាន:
– រថយន្ត១គ្រឿងម៉ាក ម៉ាកសឺដែស ពាក់ស្លាកលេខរដ្ឋ07 ក្លែងក្លាយ2-6688
-ម៉ូតូ ម៉ាក អ៊ែប្លែត ពណ៌ស ពាក់ស្លាកលេខរដ្ឋ07 ក្លែងក្លាយ1-7777 និងប័ណ្ណសម្គាល់ខ្លួនចំនួន៤សន្លឹក ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួន។

ក្រោយពេលសួរចម្លើយឈ្មោះ ហ៊ិន យុត្តាណា ភេទប្រុស អាយុ៥៥ និងឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៥៥ បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន ។

ដោយឡែកឈ្មោះធង ធា ភេទប្រុស អាយុ៤៧ឆ្នាំ និងឈ្មោះ ពៅ ហង្សសេរី ភេទប្រុស អាយុ៥១ឆ្នាំ មិនជាប់ពាក់ព័ន្ធ ត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់