ព័ត៌មានជាតិ

ណីអគ្គិភ័យឆេះផ្ទះ ជាអតីតយោធិនចូលនិវត្តន៍ នៅ ខេត្តព្រះវិហារ

ខេត្ត ព្រះវិហារ : យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិន័យ ថ្ងៃសុក្រ ១៣កើត ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ នឹងថ្ងៃទី០២ ខែ កុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១៥:១៩ នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង ដែល ស្ថិតនៅក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ងិន ផា ជាអតីតយោធិនចូលនិវត្តន៍ និងប្រពន្ធឈ្មោះ ស៊ីម រៀម ។
+ ខូចខាត ខូចខាតសម្ភារ រួម មាន ៖
– ឆេះ ផ្ទះចំនួន ០១ខ្នងអស់ទាំងស្រុងមានទំហំ ១៥×១០ ម៉ែត្រ ធ្វើអំពីឈើ តំបូលប្រក់ក្បឿង
– រោងគោទំហំ ៦×៥ មែត្រ តំបូលប្រក់
– លុយចំនួន ១៥៥,០០០,០០ រៀល
– ខ្សែករផ្លាកទីនចំនួន ០១ខ្សែប ទំងន់ ៣,៥ជី
– ស្រូវចំនួន ១,៧ តោន
– គ្រែដេកចំនួន ០៣ គ្រែ រួមនឹងសម្ភារះមួយចំនួនទៀត ។
+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ប្រតិបត្តិការជួយពន្លត់មិនបានចេញ់រថយន្តអគ្គិភ័យទេមូលហេតុទទួលបាន ពត៌មាន យឺតពេល។

មតិយោបល់