ព័ត៌មានជាតិ

គួរតែកាត់ទោសបែបណា ទៅលើបុគ្គលបែបនេះ

ត្បូងឃ្មុំ: សមត្ថកិច្ចនគរបាលជំនាញនៃអធិការ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវចាប់ក្របូចករជនសង្ស័យម្នាក់
បានភ្លាមៗនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីនៅចំណុចបន្ទប់ ទឹកផ្ទះរបស់ជនសង្ស័យ មានឈ្មោះឡូញ អ៊ីម ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិជ្រោយ ចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបានធ្វើសកម្មភាពចាប់ខ្ទប់មាត់ជនរងគ្រោះឈ្មោះជ.ស.ផ.ន
ភេទស្រីអាយុ៩ឆ្នាំជាតិខ្មែរត្រូវជា ក្មួយខាងប្រពន្ធរស់នៅផ្ទះជិតគ្នាដោយ រុញចូលបន្ទប់ទឹកខ្ទាស់គន្លឹះទ្វារហើយឲ្យជនរងគ្រោះដេកទៅលើសាប បឺតមាត់ ស្ទាបអង្អែលលើប្រដាប់ប្រភេទហើយ ស្រាតខោយកប្រដាប់ភេទដាក់ចូលក្នុងប្រដាប់ភេទជនរងគ្រោះ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មួយពិតមែនធ្វើសក ម្មភាពបែបនេះច្រើនលើកច្រើនសារមកហើយតាំងពីពេលបុណ្យភ្ជុំបិណ្ឌមកម៉្លេះ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី៕

 

មតិយោបល់