ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

សាមសុង ជាប់ចំណាត់ថ្នាក់ស្លាកយីហោល្អបំផុត ប្រចាំអាស៊ី រយៈពេល៥ឆ្នាំជាប់គ្នា

ភ្នំពេញៈ យោងតាមលទ្ធផលនៃការស្រង់មតិអនទ្បាញប្រចាំឆ្នាំរបស់ស្លាកយីហោទាំង១០០០ដ៏កំពូលប្រចាំតំបន់អាស៊ី ដែលបានរៀបចំទ្បើងដោយការធ្វើយុទ្ធនាការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការជាមួយក្រុមហ៊ុនទីផ្សារ Nielsen ដ៏ល្បីល្បាញមួយ បានបញ្ជាក់ថា ក្រុមហ៊ុនសាមសុង ជាប់ចំណាត់ថ្នាក់ជាស្លាកយីហោល្អបំផុត ប្រចាំអាស៊ី ក្នុងឆ្នាំ២០១៦ សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នានេះ។

ការដាក់ចំណាត់ថ្នាក់នេះ ផ្តោតលើផលិតផលធំៗទាំង១៤ប្រភេទ រួមមានដូចជា គ្រឿងយន្ត ការលក់រាយសម្ភារៈផ្ទះបាយ ចំណីអាហារ និងភេសជ្ជៈ រួមទាំងគ្រឿងបរិក្ខារអេទ្បិកត្រូនិកជាដើម ដែលផ្អែកលើការយល់ឃើញរបស់អ្នកប្រើប្រាស់ និងផ្តល់នូវការស្ទាបស្ទង់ដ៏ច្បាស់លាស់នៃឈ្មោះស្លាកយីហោដ៏ល្បីល្បាញនៅថ្ងៃនេះ។

លោក ឆែ សុខទ្បេង ប្រធានផ្នែកផ្សព្វផ្សាយ នៃក្រុមហ៊ុនសាមសុងថៃអេទ្បិកត្រូនិកនៅកម្ពុជា ឲ្យដឹងថា «ខណៈពេលដែលស្លាកយីហោក្រុមហ៊ុនសាមសុង ឈានមុខគេក្នុងអាស៊ី យើងនឹងបន្តធ្វើឲ្យពិភពលោកពោរពេញទៅដោយបច្ចេកវិទ្យា និងភាពច្នៃប្រឌិតទំនើប ដែលជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងស្វែងរកឱកាសល្អៗ តាមរយៈផលិតផល និងសេវាកម្មរបស់យើង»

ប្រធានផ្នែកផ្សព្វផ្សាយដដែលបន្តថា ដោយសារតែភាពឈានមុខគេលើគំនិតបង្កើតថ្មីជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសាមសុង វិនិយោគ១៤ពាន់លានដុល្លារ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីធានានូវភាពច្នៃប្រឌិតដ៏ទាន់សម័យ ដែលជាហេតុធ្វើឲ្យសាមសុងនាំមុខគេជានិច្ចខាងផ្នែកបចេ្ចកវិទ្យា និងការច្នៃប្រឌិត ជាមួយនឹងការបង្ហាញខ្លួនថ្មី នៃទូរស័ព្ទសាមសុង Galaxy S7 និង S7 edge ដែលមានកាមេរ៉ាទូរស័ព្ទដំបូងបំផុតភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Pixel Sensor ដ៏ទំនើប ដែលអាចជួយឲ្យអ្នកប្រើប្រាស់ថតរូបភាពហ្មត់ច្បាស់ល្អនៅកន្លែង ងងឹត មិនធ្លាប់មានពីមុនមក និងទូរទស្សន៍សាមសុង SUHD TV 2016 ដែលដំណើរការឥតដែនកំណត់ ផ្តល់រូបភាពបានភ្លឺច្បាស់ល្អបំពាក់ដោយបច្ចេកវិទ្យា Quantum dot display។

លោក សុខឡេង បន្ថែមថា ការកត់សម្គាល់ និងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ក្រុមហ៊ុនសាមសុង។ ដោយផ្តោតទៅលើចំណុចខ្លាំង គុណតម្លៃ គោលដៅនៃការច្នៃប្រឌិត គុណភាព និងការរចនា។ ក្រុមហ៊ុនសាមសុង នឹងបន្តវិវឌ្ឍទៅមុខជានិច្ច ដើម្បីរក្សាតំណែងរបស់ខ្លួនជាស្លាកយីហោដ៏ល្អបំផុតប្រចាំអាស៊ី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://news.samsung.com/global/samsung-electronics-claims-top-spot-as-best-brand-in-asia-in-2016-for-fifth-consecutive-year។

គួរជម្រាបថា ក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ សាមសុង កំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធLED។ សាមសុងកំពុងតែនាំគេផ្នែកអ៊ិនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការយ៉ាងល្អ និងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ៕

មតិយោបល់