ព័ត៌មានជាតិ

ចាប់ខ្លួនមុខសញ្ញាកាច់សោ កម៉ូតូ ជនជាតិថៃ និងខ្មែរ៤នាក់

បន្ទាយមានជ័យៈ មុខសញ្ញាចោរកាច់សោ កម៉ូតូ ជាជនជាតិថៃម្នាក់ និងខ្មែរ៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរួម និងកម្លាំងអធិការស្រុកថ្មពួក ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការ ចុះស្រាវជ្រាវ នៅលំនៅឋានមួយកន្លែង ក្នុងភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

លោក អ៊ុក ផាត អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ដោយទទួលបានមុខសញ្ញាចោរកាច់សោ កយកម៉ូតូ ដែលតែងធ្វើសកម្មភាពក្នុងខេត្ត ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សំងំនៅតំបន់បឹងត្រកួន នាភូមិសាស្ត្រខាងលើកម្លាំងរបស់លោកបានសហការជាមួយកម្លាំង នៃការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បានបុរសជនជាតិថៃម្នាក់ ឈ្មោះ សាក់ ដា អាយុ៣១ឆ្នាំ មានទីលំនៅ តាប្រាយា ខេត្តស្រះកែវ ប្រទេសថៃ និងបុរសខ្មែរ៣នាក់ ទៀតមានឈ្មោះ គឹម ពៅ អាយុ៣០នៅភូមិគោករមៀត ,ឈ្មោះ ប្រុញ ទ្រី អាយុ២៨ឆ្នាំ នៅភូមិកសិណស្រុកថ្មពួក និងឈ្មោះ រ៉េត ជា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ|សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។

ជាមួយ និងការឃាត់ខ្លួនសមត្ថកិច្ចបានឈានទៅដល់ការឆែកឆេររកឃើញនៅឧបករណ៍សម្រាប់កាចសោ កម៉ូតូចំនួន២ និងឧបករណ៍បម្រើ ឲ្យការជក់ថ្នាំញៀនមួយចំនួន។ ក្រោយការឃាត់ខ្លួនសួរនាំសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤ ទៅការិយាល័យជំនាញនៃស្នងការខេត្តចាត់ការបន្តទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានសកម្មភាពលួចកាច់សោ កយកម៉ូតូកើតជាបន្តបន្ទាប់លោក បានដាក់ផែនការចាត់ឲ្យការិយាល័យជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបានហើយចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់