ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសចិននឹងប្រុងជើងការខ្ពស់ គ្រាដែលទឹកជំនន់សម្លាប់មនុស្ស ២៣៧នាក់

ចិន: ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរៀបចំប្រុងជើងការខ្ពស់និងព្យាយាមឱ្យបានល្អបំផុត បន្ទាប់ពីមនុស្សជាង ២០០នាក់បានស្លាប់ ក្រោយពីមានគ្រោះទឹកជំនន់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦នេះ។

លោក Zhang Jiatuan អ្នកនាំពាក្យការិយាល័យនៃការត្រួតពិនិត្យទឹកជំនន់រដ្ឋ និងការិយាល័យកណ្តាលសង្គ្រោះគ្រោះរាំងស្ងួតនេះ បានប្រាប់អ្នកកាសែតថា ទោះបីជាកម្រិតទឹកលាតសន្ធឹងពាក់កណ្តាលនិងទាបនៃទន្លេយ៉ាងសេត្រូវបានទម្លាក់យឺត ភាគច្រើនបំផុតនៅតែមាននៅខាងលើកម្រិតព្រមានដដែល។

លោកបាននិយាយថា ស្ថានភាពនេះគឺនៅតែមានសារៈសំខាន់ណាស់ ដែលជាផ្នែកកណ្តាលនិងភាគខាងកើតនៃប្រទេសចិនត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃខាងមុខនេះ។

លោកចាងបាននិយាយបន្ថែមទៀតថា ផ្ទះសម្បែងចំនួន ១៤៧.២០០ខ្នង ត្រូវបានបំផ្លាញ ដីកសិកម្មជាង ៥,៤៦លានហិកតា ត្រូវបានជន់លិច។ តំបន់ជាង ១.៥០៨កន្លែង នៅទូទាំងខេត្តចំនួន ២៨ បានរាយការណ៍ថាបានជន់លិចអស់ ដែលបណ្តាលឲ្យមានចំនួនអ្នកស្លាប់ ២៣៧នាក់និងអ្នកបានបាត់ខ្លួន ៩៣នាក់ កាលពីថ្ងៃពុធ។

សូមជម្រាបថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់មានទំហំទឹកប្រាក់ ១៤៧ពាន់លានយន់ ស្មើនឹង ២២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ហើយមនុស្សជាង ៨០០.០០០នាក់បានកំពុងធ្វើការទប់ទំនប់ទឹកផងដែរ៕

មតិយោបល់