ព័ត៌មានជាតិ

ស្ងាត់ៗសំណង់ខុសច្បាប់នៅខណ្ឌទួលគោក បន្តសាងសង់យ៉ាងរំភើយ

ភ្នំពេញ: នារដូវបុណ្យភ្ជុំបិណ្ឌ គ្រប់ស្ថាប័នរដ្ឋ ឯកជន អាជីវករ និងបណ្តាហាងកាហ្វេគុយទាវ ត្រៀមសំរាក អនុញ្ញាតឲ្យបុគ្គលិក ទៅស្រុកជួបជុំក្រុមគ្រួសារ ជីដូនជីតា មីងមាបងប្អូន មិត្តភ័ក្រ ដែលបែកគ្នាទៅរកស៊ី ធ្វើការតាមតំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជាយើង។

ដោយមានការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏រីកចំរើនស្ទើរគ្រប់វិស័យ ចំពោះវិស័យសំណង់ធំៗវិញសឹងតែនិយាយសរសើរយ៉ាងម៉េចឲ្យសក្តិសមគឺល្អទំនើបតាមលក្ខណ:បច្ចេកទេសស្តង់ដា។ ប្លែកតែសំណង់តូចតាច ដូចជា តូបដែក របងផ្ទះ សំយ៉ាបផ្ទះ ហាងមួយចំនួន ក្នុងខណ្ឌទួលគោក រំលោភយកចំណីផ្លូវ ចិញ្ចើមផ្លូវ ហ៊ុំព័ទ្ធបង្គោលភ្លើង ចតរថយន្តបន្តកន្ទុយគ្នាលើផ្លូវ …។ល។
រំលឹកផងដែរហាងម្លប់ដើមលាភ ផ្ទះលេខ៦បេ ផ្លូវ១២២ កែង ផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោកចុះផ្អាកហាមមិនឲ្យសាងសង់សំយ៉ាបរំលោភយកចំណីផ្លូវតាំងពីខែមិថុនា ឆ្នាំ២០១៦ ឥឡូវបើកដំណើរការយ៉ាងរលូនថែមទាំងចតរថយន្តភ្ញៀវលើផ្លូវតែម្តង។

ដូចជាតូបដែកជាកន្លែងដូរលុយនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រង់ចាំវិធានការរុះរើចេញពីលោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់៣ បានទុកពេលចំនួន២ថ្ងៃ ឲ្យម្ចាស់រុះរើដោយខ្លួនឯង តែមកទុលនាពេលនេះ ក៏បើកដំណើរការជាធម្មតាដែរ។

ត្រឡប់មកសំណង់ អតីតហាងលក់ស្បែកជើង នៅតាមផ្លូវកម្ពុជាក្រោម កែង ផ្លូវ២៥៩ ក៏បន្តការសាងសង់ ដោយយកចិញ្ចើមផ្លូវធ្វើជារបងដែរ ក្រោយពីលោក ប៉ិច សុខឃឿង ចៅសង្កាត់ទឹកល្អក់១ បានបញ្ជាក់ថា ម្ចាស់សំណង់បានស្នើសុំខាងខណ្ឌទួលគោក ជួសជុល សាងសង់ថ្មីមក គឺខាងសង្កាត់គ្មានសិទ្ធិទេ បានត្រឹមរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ។
ឥឡូវចូលដល់សំណង់មួយទៀតដែលនៅចន្លោះហាងម្លប់ដើមលាភ និងអតីតហាងលក់ស្បែក កំពុងសាងសង់ជួសជុល រំលោភយកចំណីផ្លូវតាមគ្នាជាបន្តបន្ទាប់ ដូចជាជំងឺឆ្លងនៅខណ្ឌ៧មករា អញ្ចឹងដែរ។ តើនេះជាការមិនចូលរួមគោរពច្បាប់ពីសំណាក់ប្រជាពលរដ្ឋ ឬក៏អាជ្ញាធរថ្នាក់ក្រោមមិនធ្វើការ?៕

https://youtu.be/BiaKsJyM-Jg

photo_2016-09-27_20-16-13photo_2016-09-27_20-16-26photo_2016-09-27_20-16-33photo_2016-09-27_20-16-36photo_2016-09-27_20-16-40

មតិយោបល់