ព័ត៌មានជាតិ

ទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត ២កន្លែងនៅក្រុងសៀម ត្រូវសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួនបានជនជាតិចិនជាច្រើននាក់

សៀមរាប: នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប សមត្ថកិច្ច បានចុះបង្រ្កាបទីតាំងបើក ភ្នាល់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត (Game casino Online) ០២ កន្លែង ក្នុងបូទិច ឌីវ័ន និងបូទិច ឡាយ សីង ឃាត់ខ្លួនជនជាតិចិន៧នាក់ ភេទ ប្រុស ។

វត្ថុតាងដកហូតមាន៖ កុំព្យូទ័រយួដៃ ចំនួន ០៨គ្រឿង ទូរស័ព្ទដៃ ១៥គ្រឿង និងសម្ភារ:មួយចំនួនផ្សេងទៀត។

សង្ស័យទាំង០៧នាក់មានឈ្មោះ ដូចខាងក្រោម ៖
១-MAO SHENYONG ភេទ ប្រុស កើតថ្ងៃទី ២២-០៥-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ ED១៧៨៨៣៩៧ ។
២-LI MINGHAN ភេទ ប្រុស កើតថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខE៨១៧២៩៣៦៤។
៣-TANG XIAOMING ភេទ ប្រុស កើតថ្ងៃទី ១៥-០៨-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦៣៥១០។
៤-LIAO YULONG ភេទ ប្រុស កើតថ្ងៃទី ២៩-០១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៥-ZHENG SHUANGJUN ភេទ ប្រុស កើតថ្ងៃទី ០៤-០៦-១៩៩១ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៦-LEI BIN ភេទ ប្រុស កើតថ្ងៃទី ១៤-០៨-១៩៨៧ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៧-WANG ZELING ភេទ ប្រុស កើតថ្ងៃទី ០១-១១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសួរនាំនៅការិយាល័យស៊ើបអង្កេត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់