ព័ត៌មានជាតិ

អេ​ហ្ស៊ី​ប បើក​ការវាយប្រហា​រលើ​ក្រុម ISIS បន្ទាប់​ពី​សម្លាប់​ចំណាប់ខ្មាំង ២១​នាក់​

​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ ២០១៥ នេះ ប្រទេស​អេ​ហ្ស៊ី​ប បាន​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​មូលដ្ឋាន​ក្រុម ISIS តាមរយៈ​ដែនអាកាស ដែល​ឈរជើង​នៅតាម​ព្រំដែន​ប្រទេស​លី​ប៊ី ដើម្បី​ធ្វើ​ការសង​សឹង បន្ទាប់ពី​ក្រុម ISIS បាន​ស្លាប់​អ្នកទោស​អេ​ហ្ស៊ី​ប ២១​នាក់ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​
​ក្រុម ISIS បានបង្ហាញ​វីដេអូ​កាត់​ក្បាល់​សម្លាប់​អ្នកទោស​ជនជាតិ​អេ​ហ្ស៊ី​ប កាន់សាសនា​គ្រិស្ត ចំនួន ២១​នាក់ ដែល​ពួកគេ​បាន​ចាប់ជំរិត នៅក្នុង​ប្រទេស​លី​ប៊ី​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែ​នេះ ប្រទេស​ហ្ស៊កដានី បាន​បើក​ការវាយប្រហារ​មក​លើ​ក្រុម ISIS ម្ដង​ផងដែរ បន្ទាប់ពី​ក្រុម​នេះ​បាន​ដុត​សម្លាប់​ពី​ឡុង​របស់ខ្លួន​ទាំង​រស់​៕​
6.si

មតិយោបល់