ភ្នំពេញៈ នៅវេលាម៉ោង ១០ និង០០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានភ្លៀវ២ក្រុម ទំនងជាស្រវឹងស្រាវ៉ៃគ្នា ទាញទាំងកែវ និងចាន គប់គ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាង។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បុគ្គលិកនៅភោជនីដ្ឋាន និងតន្ត្រី តាម៉ាប់ រួមទាំងពលរដ្ឋធ្វើដំណើរតាមផ្លូវរត់ចែកជើងគ្នា។
ដោយក្រោយកើតហេតុ សមត្ថកិច្ច ឃាត់ខ្លួនជនបង្កបានម្នាក់ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីធ្វើការសួរនាំ ចាត់ការតាមនិតិវិធី។
គេសង្កេតឃើញថា កន្លងមកនៅសង្កាត់ស្ទឹងមានជ័យទី៣ មួយរយៈនេះមានបញ្ហាជាច្រើន ដូចជាករណីក្មេងដេញវ៉ៃគ្នា និងចោរឆក់តាមផ្លូវវេងស្រេងជាញឹកញាប់ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ។
ដោយពលរដ្ឋបានសូមសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជួយឲ្យមន្ត្រីក្រោមឱវាទ ចុះល្បាតទាំងយប់ទាំងថ្ងៃផង កុំឲ្យកើតរឿងយ៉ាងណាធិបតេយ្យបែបនេះទៀត៕



មតិយោបល់