ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនដូញពេញមេដហ្វាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចលុយក្រុមហ៊ុនជាង២ម៉ឺនដុល្លារ

ភ្នំពេញ: សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចលុយ របស់ក្រុមហ៊ុនអស់ជាង២០,០០០ដុល្លារ នៅចំណុចក្រុមហ៊ុនលក់ថ្នាំពេទ្យមេដហ្វាម ផ្ទះលេខ៦០ ផ្លុវលេខ១ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យរូបនេះឈ្មោះ ឆេង ឌៀប អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ដូញពេញមេដហ្វាម ស្លាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ កាំ សពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដូញពេញមេដហ្វាម ក្នុងនោះសម្ភារបាត់បង់ លុយចំនួន២៣,៥០៣ដុល្លារ។

សូមបញ្ជាក់៖ ជនសង្ស័យបានបម្រើការនៅក្រុមហ៊ុនខាងលើ ផ្នែកលក់ថ្នាំពេទ្យ តាំងពីឆ្នាំ២០១៦ និងបានប្រមូលលុយពីអតិថិជន ដើម្បីទូទាត់ឲ្យក្រុមហ៊ុន សរុបចំនួន២៣,៥០៣.៣៤ដុល្លារ តែជនសង្ស័យមិនបាន យកមកទូទាត់ឲ្យក្រុមហ៊ុននោះទេ។

ទើបនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនជនរងគ្រោះ បាននាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងចោទប្រកាន់តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់