ព័ត៌មានជាតិ

រថយន្តកាមរីមួយគ្រឿង បើកសុខៗ ស្រាប់តែបែកកង់ ក្រឡាប់ធ្លាក់ទឹក

កំពង់ធំ: កាលពីវេលាម៉ោង៣ និង៥៧នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តការីបាឡែន១គ្រឿង ចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម បើកសុខៗ ស្រាប់តែបែកកង់រេចង្កូត ក្រឡាប់២-៣ត្រឡប់ ធ្លាក់ចូលក្នុងទឹក បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ដោយចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម ខណ:ដែលកំពុងបើកសុខៗ ស្រាប់តែរថយន្តបែកកង់ រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់២-៣ត្រឡប់ចូលទឹក ។ ចណែក អ្នកនៅក្នុងរថយន្តនោះ មានមនុស្ស៣នាក់ ផប៉ុន្តែមិនបណ្តាលឲ្យរងរបួសធ្ងន់នោះទេ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលប្រាសាទ បានសហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកសន្ទុក ចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងអន្តរាគមន៍ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់