ព័ត៌មានជាតិ

ផ្អើលរត់ដាច់ជើង! ប្រទះឃើញសពបុរសម្នាក់ នៅចំណុចវាលស្រែ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិជ្រួយ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សពមិនស្គាល់អត្តសញ្ញាណ ស្លៀកខោជើងខ្លីសាច់គគី ពាក់អាវដៃវែង ពណ៌ទឹកប៉ិចចាស់ អាយុប្រហែល៤០ឆ្នាំ។

ក្រោយទទួលបានពត័មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ វិហារលួង និង ជំនាញការិយាល័យបច្ចេក ទេសនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង គ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសព (ពុំមានស្លាកស្នាមអ្វីទេ)។

ដោយសាកសពមានសភាពស្អុយរលួយ ស្លាប់រយៈពេល២ ទៅ៣ថ្ងៃហើយ និង មានដបទឹកសុទ្ធ ក្នុងដបមានទឹកពណ៌ស នៅក្បែរសាកសព។

បច្ចុបន្បសព ត្រូវបានយកទៅរក្សាទុកនៅឈាប្បនដ្ឋាន វត្ដវិហារទន្ទឹម ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់