ឃាត់ខ្លួនបុរសម្នាក់ នៅផ្ទះសំណាក់៦១២ ករណីគ្រឿងញៀន

កណ្ដាលៈ នៅវេលាម៉ោង ១១និង០៧នាទីព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ៩ (ផ្ទះសំណាក់៦១២) ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានករណីឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ជនសង្ស័យឈ្មោះម៉ុង សុខហេងហៅអាខ្លា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល (២ឆ្នាំ)ជាប់ពីបទសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៧.១១.២០១៥។

វត្ថុតាងចាប់យក៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ុស្ដិ៍រដ្ឋបាលព្រែកគយ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការត្រួតពិនិត្យ ឆែកឆេរឈ្មោះ ម៉ុង សុខហេង នៅបន្ទប់លេខ៩ (ផ្ទះសំណាក់៦១២) ប្រទះឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន (ជក់) មួយចំនួន។

រួចកម្លាំងប៉ុស្ដិ៍ រដ្ឋបាលព្រែកគយបញ្ជូនឈ្មោះម៉ុង សុខហេងមកអធិការដ្ឋាននគរបាលស្រុកស្អាង បានធ្វើតេស្តទឹកនោម រកឃើញសារធាតុញៀន(វិជ្ជមាន)។

នៅវេលាម៉ោង១២និង៥៦នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល អនុញ្ញាតឲ្យឃាត់ខ្លួនឈ្មោះម៉ុង សុខហេងនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕

មតិយោបល់