កំពង់ធំៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៥០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខវិទ្យាល័យកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់ម្នាក់។
រថយន្តបង្កម៉ាក RAV4 ពណ៌ស ស្លាកលេខ កំពង់ធំ 2A-8029 បើកបរពីជើងទៅត្បូង ដោយឈ្មោះ លី ខាន់រ៉ន ភេទស្រី អាយុ ៣២ឆ្នាំមុខរបរអាជីវករ រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រត់គេចខ្លួន។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H-6053 បើកបរពីត្បូងទៅជើងដោយឈ្មោះ មិត ជឿន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុពាក់មួកសុវត្ថិភាព។
មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបររថយន្ត បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកសន្ទុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់