ព័ត៌មានជាតិ

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៩ ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាបថា
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលរស់
នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូល
ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៥៥ នាទីព្រឹក ។

នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥នាទីព្រឹក អ្នកជំងឺ
បានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ-១៩ ។
 ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត
មុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec CoVID-19) ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀម
ក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

មតិយោបល់