ភ្នំពេញៈ នៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីមួយគ្រឿង បានបុកប៉ះគ្នាជាមួយម៉ូតូរ៉ឺម៉កក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើង តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ នៅជិតស្តុបបាគូ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយកើតហេតុជនរងគ្រោះទាំង ២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា ភ្លាមៗផងដែរ ។
ចំណែកវត្ថុ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើកាដោះស្រាយតាមនីតិវិធី៕




មតិយោបល់