តារាចម្រៀង POP របស់សហរដ្ឋអាមេរិកនាង Diva Beyonce នឹងផ្តល់កំណើតឲ្យកូនស្រីរបស់នាង ហើយបានដាក់ឈ្មោះថា Ivy Blue Carter នេះបើតាមប្រភពព័ត៌មានមួយបានប្រាប់ ។សុខភាពម្តាយកូនគេទាំងពីរគឺមានលក្ខណៈល្អ។
តាមប្រភពព័ត៌មានរបស់ News York Daily បាននិយាយថា អ្នកចម្រៀងរូបនេះបានទៅត្រួតពិនិត្យផ្ទៃពោះនៅមន្ទើរពេទ្យ Lenox Hill Hospital កាលពីយប់ថ្ងៃ សុក្រ កន្លងទៅនេះ ។
Beyonce និង ប្តីរបស់នាង ដែលជាតារា Hip Hop Jay-Z បានជួលមន្ទើរពេទ្យនៅជានទី ៤ ក្នុងតម្លៃ US$1.3 million នេះបើតាមប្រភពព័ត៌មានមួយបានរាយការណ៍។
កាលពីរាត្រី ថ្ងៃ សៅរ៍ មនុស្សជាច្រើនបានឃើញនាងនាំយកនូវ កាបូបសំលៀកបំពាក់ នឹងរបស់របរជាច្រើនទៀត ដែលហែរហមដោយ អ្នកការពារ តារារូបនេះនៅមន្ទីរពេទ្យ បើយោងតាមប្រភពព័ត៌មានដដែល ។
តាមប្រភពអ្នកកាសែតមួយបានចេញផ្សាយថា មានសន្តិសុខជាច្រើនបាននៅយាល្បាតនៅបរិវេណនៃមន្ទើរពេទ្យមួយនេះ៕
មតិយោបល់