ព័ត៌មានជាតិ

ចៅហ្វាយខេត្ត ប្រកាស​អោយ​ពលរដ្ឋ​ត្រៀមខ្លួន​ក្នុង​ថ្ងៃ​២៣​កញ្ញា ព្រោះ​ទឹកជំនន់​អាច​វាយលុក​ក្រោយ​ភ្ជុំបិណ្ឌ​រួច​

​ក្រុង​ប៉ោយប៉ែត​៖​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​អោយ​អាជ្ញាធរ និង​ពលរដ្ឋ ត្រៀម​ខ្លួន​ទុកជាមុន​ដើម្បី​ជម្លៀស​ពលរដ្ឋ​ទៅ​ទីទួល​មាន​សុវត្ថិភាព នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ខាងមុខនេះ ព្រោះ​ទឹក​អាច​វាយលុក​ក្រោយពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច រឺ​មុនបុណ្យ​ភ្ជុំបិ​ណ្ឌក៏ថា​បាន​។​

​ក្នុងករណី​ប្រកាស​អោយ​ត្រៀមខ្លួន ដើម្បី​គេច​អោយ​ផុត​ពី​គ្រោះទឹកជំនន់ របស់​លោក​ចៅហ្វាយខេត្ត​ខាងលើ​នោះ គឺ​កើតមាន​នៅ​រសៀល​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​តែម្តង នៅក្នុង​បរិវេន​សាលាក្រុង​ប៉ោយប៉ែត ខ​ណះ​ដែល លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​អោយ​មាន​ប្រធានការិយាល័យ អប់រំ​យុវ​​ជន​និង​កីឡា ក្រុង​ប៉ោយប៉ែត​ជា​ផ្លូវការ​បន្ទាប់ពី​ប្រធាន អនុប្រធាន​ខាងលើ​ត្រូវបាន​បាន​មហាជន​ទូទាំង​ខេត្ត​បន្ទាយមានជ័យ រិះគន់​ត្រង់ៗ​ថា មាន​អ្នកឈ្នះ​ឆ្នោត​ដើម្បី​ជ្រើសតាំង​ជា​ប្រធាន​​បែ​ជា​ត្រូវ​គេ​ឃុបឃិត​គ្នា លួច​ទម្លាក់​ពី​តួនាទី​ដោយ​គ្មាន​ការតវ៉ា​បានឡើយ ឯ​អ្នក​បោះឆ្នោត​ចាញ់​ត្រូវបាន​គេ​តម្លើង​ធ្វើ​ប្រធាន ជា​ផ្លូវការ​តែម្តង​។​

​លោក​គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា មាន​គ្រោះរាំងស្ងួត​បាន​វាយលុក​មកលើ​ឃុំ​មួយចំនួន​ក្នុង​ស្រុក​ម៉ាឡៃ បណ្តាល​អោយ​ងាប់​ផលដំណាំ​របស់​ប្រជាកសិក​​អស់​ជាច្រើន​ហិកតា​កន្លងទៅ លោក​បាន​បន្តទៀតថា ឥឡូវ​នេះ​គ្មាន​គ្រោះរាំងស្ងួត​ទៀត​ទេ គឺ​យើង​កំពុង​ព្រួយបារម្ភណ៏​ទៅលើ​ទឹកជំនន់​វិញ​ម្តង លោក​គោ​ស៊ុំ សារឿ​ត​បន្តទៀតថា ទឹកជំនន់​
​អាច​វាយលុក​ខ្លាំង​នា​ថ្ងៃ​ទី​២៣ ខាងមុខនេះ ក្រោយពេល​ភ្ជុំបិណ្ឌ​រួច រឺ​មុន​ថ្ងៃទី​២៣ ខែ​ឆ្នាំ​ដ៏​ដែល​នោះ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ភូមិសាស្ត្រ​ដែល​ងាយ​លិចលង់​នោះ គឺ​ក្រុង​​ប៉ោយ​ប៉ែត ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ដែល​ប្រភពទឹក​ហូរ​ចេញពី​ប្រទេស​ថៃ​ដូច​ឆ្នេះ គួរតែ​អស់លោក​ចៅហ្វាយស្រុក​ក្រុង ត្រូវ​ត្រៀម​បង្កា​ទុកជាមុន​មិន​អាចថ្វស​ប្រហែសបាន​ឡើយ ដោយឡែក​រឿង​ការប្រកាស​លោក​ចែម សំបូរ អោយទៅជា​ប្រធាន​ការិយាល័យ អប់រំ​យុវជន និង​កីឡា ក្រុង​ប៉ោយប៉ែត​នោះ វា​អត់​មាន​បញ្ហា​អ្វី​គួរ​អោយ​ចោទ​នោះទេ បើទួស​ជា​លោក ចែម​​សំបូរ ចាញ់​សន្លឹកឆ្នោត គាំទ្រ​តិចតួច​ក៏ដោយ ក៏​អាច​តែងតាំង​ធ្វើជា​ប្រធាន​បានដែរ​។​មាន​មតិ​មហាជន​ជាច្រើន​បាន​លើកឡើង​ថា រឿង​លោក​ស្វាយ​ជា ដែល​ឈ្នះឆ្នោត​ក្នុងការ​ជ្រើសរើស​អោយធ្វើ​ជា​ប្រធាន​បែ​ជា​មិន​ធ្វើ​ទៅ​វិញ​នោះ ហើយ​ថ្នាក់​អភិបាលខេត្ត​បែ​ជា​តែងតាំង និង​ប្រកាស​លោក ចែម​សំបូរ ដែល​ចាញ់ឆ្នោត​អោយមក​ធ្វើ​ជា​ប្រធាន​ជា​ផ្លូវការ​នោះ គឺ​​រឿងនេះ នៅ​មាន​ភាព​អូសបន្លាយ​រាប់​ឆ្នាំ​ទៅ​ទៀត មិនទាន់​ដឹង​ថា ពេល​ណា​ទើប​បញ្ជប់​នោះទេ ៕
2014-09-16_191930

មតិយោបល់