ភ្នំពេញៈ នៅវេលាម៉ោង ១និង១០នាទីឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ១៦៣ កែង៤៨២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ក្រចេះ 2A-0472 រត់គេចតែត្រូវពលរដ្ឋដេញចាប់បានប្រគល់ជូនប៉ូលិស។
ម៉ូតូរងគ្រោះម៉ាក អ៊ិចសាយទ័រ ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ02 1-6789 បើកបរដោយមន្រ្តីអាវុធហត្ថខណ្ឌចំការមនម្នាក់រងរបួសធ្ងន់។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចខាងលើ លេចចេញរថយន្តបង្ក មានអ្នករួមដំណើរស្រីប្រុសច្រើន បើកក្នុបល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ទំនាក់ទំនងទៅរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯវត្ថុតាង ជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់