ព័ត៌មានជាតិ

ឪពុកកូន ២នាក់ ជិះម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល នៅស្រុកកៀនស្វាយ

កណ្តាល: នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង ៧និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើងលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូ ១គ្រឿងម៉ាក HONDA DREAM 125 ស៊េរី២០១៦ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាក លេខភ្នំពេញ1FL-64 02 ជិះគ្នា ២នាក់ បើកបរដោយឈ្មោះ អ៊ី វណ្ណារិទ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។ អ្នករួមដំណើរឈ្មោះ អ៊ី ខេមរា ភេទប្រុស អាយុ ០៧ឆ្នាំ ត្រូវជាកូន (របួសស្រាល ) មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តកំពុងបើកតិចពីក្រោយម៉ាក HYUNDAI ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-1341 មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់និងស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងបែប និងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទីពេទ្យភ្នំពេញ។

មូលហេតុ៖ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវ៕

មតិយោបល់