ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ចុះចំណោតដាច់ហ្វាំងក្រឡាប់បណ្ដាលឲ្យស្លាប់និងរបួស

កោះកុងៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯង​ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

រថយន្តរងគ្រោះម៉ាក Hyundai ពណ៌ខៀវ គ្មានស្លាកលេខ ដឹកខ្សាច់ពីរស្រែអំបិលទៅកោះកុង បើកបរក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ប្រុស និងរបួសស្រាលម្នាក់ប្រុស (ជាព្រូ) អ្នកបើកបររថយន្តឈ្មោះ ជួប ណារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ( ស្លាប់កប់ដី និងថ្មនៅពីរខាងមុខរថយន្ត ) ។

មូលហេតុ៖ ចុះចំណោត ដាច់ហ្វ្រាំង

ក្រោយកើតហេតុជនរងគ្រោះរបួសស្រាលត្រូវបាន រថយន្តសាមុយដឹកទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកសាកសព ត្រូវបានធ្វើកំណត់ប្រគល់ជូនប្រពន្ធសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់