កំពង់ធំៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី លោក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងកសាងនីតិវិធី បញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។
ដែលករណីនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥នាទី ឃាត់ខ្លួនភ្លាមៗ ពេលកំពុងធ្វើសកម្មភាពជួញដូរ
ចែកចាយសារធាតុខុសច្បាប់ នៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយឃាត់ខ្លួនបានទាំងមេក្លោងជួញដូរ ចែកចាយសារធាតុញៀនចំនួន ២និងជនសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ៤នាក់ស្រី ២នាក់៖
១- ឈ្មោះ ឃុត បូរ៉ា ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ
២-ឈ្មោះ សម វណ្ណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ បូររីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ
៣- ឈ្មោះ កែវ ពេជ្រពន្លឺ ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិ ចតុទិស ឃុំ វិហារលួង ស្រុកពញាលឺ ខេត្តកណ្ដាល
៤-ឈ្មោះ សរ ស្រីទីន ភេទ ស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដកហូតវត្ថុតាង៖
-ម្សៅក្រាមពណ៍ សថ្លា ចំនួន ៤៦ កញ្ចប់
-ទម្ងន់ ១៧០ ក្រាម
-រថយន្តចំនួន ០១គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-លុយខ្មែរចំនួន ៥០០,០០០រៀល និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ៕

មតិយោបល់