ភ្នំពេញៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាទៀបភ្លឺ មានករណីជនសង្ស័យ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ជនជាតិចិន បានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅចំណុចខាងលិចស្តុប ដេអិន ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទិញស្រាបៀរ Heineken មួយកេសទុកផឹកសម្រាប់ឆ្លងឆ្នាំ ខណៈជិះម៉ូតូជិតដល់ផ្ទះក៏បានខលទូរស័ព្ទទៅប្រពន្ធរបស់ខ្លួន ឲ្យចាំបើកទ្វារផ្ទះឲ្យ ។ ស្រាប់តែពេលនោះ ក៏មានជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូ២គ្រឿង ចេញមកធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះម៉ាក Huawei មួយគ្រឿងបានសម្រេច ត្រូវជនរងគ្រោះចាប់បានកាបូបស្ពាយពីជនសង្ស័យ ក្នុងនោះមានប័ណ្ណសម្គាល់ខ្លួន អត្តសញ្ញាណប័ណ្ណ កាតមួយចំនួនទៀត និងទូរស័ព្ទ iPhone 7 មួយគ្រឿងទៀតផង ជនសង្ស័យក៏ភ័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅយកសម្ភារៈរបស់ជនសង្ស័យ និងនាំជនរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកក្រុមឆក់មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់